ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥»

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» នាវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធ ដែលបានខិតខំ តាក់តែងខ្លឹមសារក្របខ័ណ្ឌគោល នយោបាយ ជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ត្រូវបានរៀបចំជាមួយគោលនយោបាយចំបង និងពង្រីកចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងដើរនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការកិច្ចគូរលើការដាក់ចេញនូវគោលនយោបាយគាំពាសង្គមទាំងអស់ ត្រូវមានកញ្ចប់ថវិកា និងការចូលរួមពីភាគីពាក់ព័ន្ធ។ * នៅក្នុងសុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គ្របដណ្តប់លើ វិស័យសំខាន់ ចំនួន២ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥»